ទង់ជាតិចិន និងណាតូ។ រូបថត៖ Sociable

នេះត្រូវបានគេមើលឃើញថាជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិក Koji Tomita កាលពីប៉ុន្មានថ្ងៃមុនថា ប្រទេសជប៉ុនកំពុងធ្វើការឆ្ពោះទៅរកការបើកការិយាល័យទំនាក់ទំនងរបស់អង្គការណាតូនៅទីក្រុងតូក្យូ។

មុននេះ លោកឯកអគ្គរដ្ឋទូត Koji Tomita បានលើកឡើងមតិនេះ នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្លឹបសារព័ត៌មានជាតិនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក) នៅពេលដែលត្រូវបានសួរអំពីរបាយការណ៍មួយនៅកាសែត Nikkei Asian ក្នុងខែនេះ អំពីការដែលអង្គការណាតូគ្រោងនឹងបើកការិយាល័យដំបូងរបស់ខ្លួននៅអាស៊ី ដើម្បីសម្របសម្រួលការពិគ្រោះយោបល់ក្នុងតំបន់។ អង្គការណាតូមិនទាន់បានបញ្ជាក់ពីរបាយការណ៍របស់ Nikkei នៅឡើយទេ ដោយគ្រាន់តែកត់សម្គាល់ថា ខ្លួននឹងមិនចុះទៅលម្អិតអំពីការពិភាក្សាដែលកំពុងបន្តក្នុងចំណោមសម្ព័ន្ធមិត្តណាតូនោះទេ៕