ប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សចិន លោក Yang Jiechi នៅក្នុងជំនួបជាមួយមន្ត្រីអាមេរិក។ (រូបថត៖ AFP) |
ប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សចិន លោក Yang Jiechi ចាត់ទុកថា ការដែលចិននិងអាមេរិកដោះស្រាយយ៉ាងល្អប្រសើរនូវទំនាក់ ទំនងទ្វេភាគីនឹងជះឥទ្ធិពលទៅលើផលប្រយោជន៍ជាសារវ័ន្តនៃប្រទេសនិងប្រជាជាតិទាំងពីរ ក៏ដូចជាអនាគតនិងជោគវាសនារបស់ពិភពលោកទៀតផង។ លោកក៏បាន វាយតម្លៃខ្ពស់ចំពោះរាល់សេចក្ដីប្រកាសជាវិជ្ជមាននាពេលថ្មីៗនេះរបស់ប្រធានាធិបតី អាមេរិកលោក Joe Biden អំពីទំនាក់ទំនងចិន-អាមេរិក ហើយលើកច្បាស់ទស្សនៈ របស់ចិនពាក់ព័ន្ធដល់បញ្ហាតៃវ៉ាន់ ហុងកុង ស៊ីនជាំង ទីបេ សិទ្ធិមនុស្ស ព្រមទាំងតម្រូវ ឲ្យអាមេរិកគោរពអធិបតេយ្យភាព ផលប្រយោជន៍សន្តិសុខ ការអភិវឌ្ឍ និងមិនជ្រៀត ជ្រែកទៅក្នុងការងារផ្ទៃក្នុងរបស់ចិនទៀតឡើយ៕

