![]() |
ក្រសួងពាណិជ្ជកម្មចិន (MOC) បានឲ្យដឹងថា ភាគីទាំងពីរនឹងជួបចរចាគ្នាស្តីពីឯកសារនិងបញ្ជីមុខទំនិញដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ក៏ដូចជារួមគ្នាខិតខំប្រឹងប្រែង សម្រេចឲ្យបាននូវការវិវត្តិន៍តាមទិសវិជ្ជមានផងដែរ។ យោងតាមផែនការកិច្ចចរចារនេះនឹងអូសបន្លាយរយៈពេល ៥ ថ្ងៃ។ នេះគឺជាកិច្ចចរចារមួយក្នុងចំណោមកិច្ចចរចាពាណិជ្ជកម្មនិងសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ប្រទេសចិន។ ជុំ ទី១នៃកិច្ចចរចានេះត្រូវបានបានចាប់ផ្តើមនាឆ្នាំ ២០១៣ ហើយថ្នាក់ដឹកនាំនៃភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយទៀតនៅ ឆ្នាំ ២០២០ខាងមុខផងដែរ៕

