ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក WTO

អង្គការ WTO បានឲ្យដឹងថា ស្ថាប័នដោះស្រាយជំលោះ (DBS) ចំណុះអង្គការ នេះ នឹងកោះហៅកិច្ចប្រជុំពិសេសមួយ នៅថ្ងៃទី ២១ ខែកញ្ញា ដើម្បីពិភាក្សាអំពី ការវិវត្តន៍នៃជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិនក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។

ទង្វើរខាងលើនេះបានបង្កើនការព្រួយបារម្ភអំពីហានិភ័យនៃការកើនឡើងភាព តានតឹងពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចនាំមុខគេទាំងពីរនេះក៏ដូចជាបង្កើន សម្ពាធទៅលើទីផ្សារមូលបត្រនៅអឺរ៉ុបនិងអាមេរិកផងដែរ។