អ្នកនាំពាក្យក្រសួងការ បរទេសចិន លោក Zhao Lijian។ (រូបថត៖ ក្រសួងការបរទេសចិន) |
ថ្លែងនៅសន្និសីទកាសែត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការ បរទេសចិន លោក Zhao Lijian បានសង្កត់ធ្ងន់ថា ចិនប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹង កាយវិកានេះរបស់អាមេរិក។ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន ជារដ្ឋា ភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឲ្យប្រទេសចិនទាំងស្រុង ហើយតៃប៉ិជា ដែនដីមួយផ្នែកដែលមិនអាចកាត់ផ្ដាច់ចេញរបស់ចិន។ ចិនអំពាវនាវឲ្យអាមេរិកគោរព គោលការណ៍ “ប្រទេសចិនតែមួយ” បទបញ្ញត្តិនៃសេចក្ដីប្រកាសរួមចិន-អាមេរិកចំនួន៣ ក៏ដូចជាផ្អាកការផ្គត់ផ្គង់មូលដ្ឋាននិងបើកទ្វារសម្រាប់កម្លាំង “តៃវ៉ាន់ឯករាជ្យ” ផងដែរ៕

