![]() |
ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះទង្វើរបស់អាមេរិក ភ្លាមមួយរំពេកហើយបានអះអាងថាទីក្រុងប៉េកាំងនឹងមានដំណោះស្រាយដើម្បីឆ្លើយតបនឹងទង្វើរនេះដាច់ខាត។សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញច្បាស់ថាទីក្រុងប៉េកាំងបានប្រឆាំងជំទាស់ផ្លូវការចំពោះតារាង រាយនាមមុខទំនិញនាំចូលដែលនឹងរងការវាយពន្ធពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទើបបានប្រកាសដោយបានចាត់ទុកថានេះគឺជាសកម្មភាពមួយដែលមិនអាចទទួលយកបានដាច់ខាតឡើយ។សេចក្តីថ្លែងការណ៍នេះសង្កត់ធ្ងន់ថា រដ្ឋាភិបាល ចិននឹងមិនមានជម្រើសណាទៀតទេដោយបែទៅត្រូវចាត់វិធានការ ចាំបាច់ដើម្បី នឹងទង្វើនេះរបស់អាមេរិក។ទន្ទឹមនេះក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថាអាកប្បកិរិយាមិនសមហេតុសមផលរបស់សហរដ្ឋអាមេរិកពិតជាខុសប្រក្រតីហើយទីក្រុងប៉េកាំងនឹងអនុវត្តមួយជំហានៗដើម្បីដាក់ពាក្យបណ្តឹងអាមេរិកទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)៕

