|
|
ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែកក្កដា ក្រុមអ្នកចរចាជួរមុខរបស់អាមេរិក និងចិនបានមានជំនួបនៅទីក្រុងសៀងហៃដើម្បីពិភាក្សាអំពីការខ្វែងគំនិតគ្នាខាងពាណិជ្ជកម្ម។ ពីរខែបន្ទាប់ពីការចរចារពាណិជ្ជកម្មជុំមុននេះបានទទួលបរាជ័យមក អាមេរិក និងចិនកំពុងសង្ឃឹមថានឹងទទួលបានការលោតផ្លោះក្នុងជុំចរចានាពេលខាងមុខ សំដៅបញ្ចប់សង្គ្រាមពន្ធដាររវាងប្រទេសទាំងពីរ។
នាថ្ងៃទី ២៩ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្ដី Hua Chunyung បានសម្តែងក្តីសង្ឃឹមថាសហរដ្ឋអាមេរិកនឹងអនុវត្តន៍រាល់កិច្ចសន្យារបស់ខ្លួនយ៉ាងពេញលេញ ហើយបង្កលក្ខណៈអំណោយផលសម្រាប់កិច្ចចរចាពាណិជ្ជកម្មទ្វេភាគីនៅទីក្រុងសៀងហៃលើកនេះផងដែរ៕

