ចិនត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមពាណិជ្ជកម្មយូរអង្វែងជាមួយអាមេរិក

យោងតាមបទអត្ថាធិប្បាយនេះ ប្រទេសចិននឹងមិនធ្វើលម្បទានចំពោះគោលការណ៍ជាសារវន្តសំខាន់ៗនៅក្នុងការចរចាជាមួយអាមេរិកស្តីពីការបញ្ចប់រាល់ការខ្វែងគំនិតនោះទេ។ ទស្សនាវដ្ដីនេះក៏បានចោទប្រកាន់អាមេរិកពីបទរារាំងដំណើរការផ្លាស់ប្តូរថ្មីនូវបច្ចេកវិទ្យារបស់ចិន ហើយក៏បានព្រមានថាសង្គ្រាមពាណិជ្ជកម្មនឹងដះឥទ្ធិពលអវិជ្ជមានដល់ខឿនសេដ្ឋកិច្ចអាមេរិកជាពិតប្រាកដផងដែរ៕