ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានសភាជាន់ទាបអង់គ្លេសលោក Linsay Hoyle។ (រូបថត៖ VOV) |
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានជម្រាបអំពីស្ថានភាពបច្ចុប្បន្ន នៅវៀតណាម។ អាស្រ័យដោយការគ្រប់គ្រងជំងឺរាតត្បាតបានល្អ វៀតណាមបានបើកប្រទេសឡើងវិញ ស្ដារនិងអភិវឌ្ឍជាបណ្ដើរៗ ជាមួយនឹងសន្ទុះកំណើនវិជ្ជមាន សូម្បីតែក្នុងអំឡុងពេលមានជំងឺរាតត្បាត កូវីដ-១៩ ហើយខិតខំសម្រេចបានកំណើន GDP ជាង៧% ក្នុងឆ្នាំនេះ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអតិផរណានៅកម្រិតទាប។
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសគឺជាមហា អំណាចលើពិភពលោក ដែលមានតួនាទីដ៏សំខាន់ក្នុងគោលនយោបាយកិច្ចការ បរទេសរបស់វៀតណាម។ វៀតណាមជានិច្ចកាលគាំទ្រចក្រភពអង់គ្លេសក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយត្រៀមខ្លួនជាស្រេចដើរតួជាស្ពាន សម្រាប់អង់គ្លេសពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ព្រមទាំង ស្នើឲ្យអង់គ្លេសគាំទ្រមជ្ឈភាពរបស់អាស៊ានផងដែរ។
ប្រធានសភាជាន់ទាបអង់គ្លេសលោក Linsay Hoyle បានសម្ដែងគោល បំណងថា វៀតណាមនឹងពង្រីកតួនាទី និងសំឡេងសំខាន់របស់ខ្លួននៅវេទិកាពហុភាគី និងក្នុងបញ្ហាដែលមានសារៈ សំខាន់ជាសាកល រួមទាំងបញ្ហាសន្តិសុខប្រពៃណី និង សន្តិសុខក្រៅប្រពៃណី។ លោកប្រធានសភាជាន់ទាបអង់គ្លេសបានសម្តែងការ កោតសរសើរចំពោះសមិទ្ធិផលអភិវឌ្ឍន៍ដ៏គួរអោយចាប់អារម្មណ៍របស់វៀតណាម ហើយវាយតំលៃខ្ពស់ចំពោះជោគជ័យ របស់វៀតណាមក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗ និងការខិតខំប្រឹងប្រែងក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ។ លោកក៏ជឿជាក់ផងដែរថា វៀតណាមនឹងសម្រេចបានគោលដៅដូចការ រំពឹងទុក។
បន្ទាប់ពីពិធីទទួល ភាគីទាំងពីរបានជួបពិភាក្សាការងារ។ (រូបថត៖ VOV) |


