ពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបតិ្តការអនុវត្តន៍កម្មវិធីទីក្រុងអនាគតសកលលោកដំណាក់កាល២០១៩-២០២២ រវាង ការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងអគ្គស្ថានកុងស៊ុលអង់គ្លេសប្រចាំទីក្រុងហូជីមិញ (រូបថត៖ TTXVN)

ចែករំលែកអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃទីក្រុង លោក Tran Vinh Tuyen បានអោយដឹងថា ទីក្រុងកំពុងអំពាវនាវវិនិយោគិនចូលរួមក្នុងគម្រោង កសាងទីក្រុងឆ្លាតវៃ ហើយមានគោល បំណងទទួលបានការជួយឧបត្ថម្ភខាង ហិរញ្ញវត្ថុនិងការពិគ្រោះយោបល់របស់អ្នកជំនាញអង់គ្លេសក្នុងដំណើរការអនុវត្តគម្រោងកសាងទីក្រុងឆ្លាតវៃផងដែរ។

ចំណែកឯលោក Mark Field វិញ បានអះអាងថា អង់គ្លេសនឹងបន្តសហប្រតិ បត្តិការជាមួយទីក្រុងហូជីមិញក្នុងដំណើរការកសាងទីក្រុងឆ្លាតវៃ ជាពិសេសគឺ ក្នុងវិស័យពាក់ព័ន្ធដល់ដំណោះស្រាយបច្ចេកវិទ្យាសំដៅបង្កើនសមត្ថភាពទប់ទល់នឹងទឹកជំនន់ និងគមនាគមន៍ឆ្លាតវៃក្នុងទីក្រុង រួមចំណែកលើកស្ទួយជីវភាព រស់នៅរបស់ប្រជាជន៕