រូបថត៖ AFP/TTXVN |
យោងតាមការសន្មតតាំងពីយូរមកហើយ ជនជាតិជ្វីហ្វត្រូវបានអនុញ្ញាតឱ្យចូលទស្សនាក្នុងប្រសាទនៅពេលវេលាជាក់លាក់តែប៉ុណ្ណោះ ហើយមិនត្រូវបានអនុញ្ញាតឱ្យបួងសួងនៅទីនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមជ្វីហ្វជ្រុលនិយមជាច្រើន បានចូលប្រាសាទដើម្បីបួងសួងម្តងហើយម្តងទៀត ដែលបានឈ្នួនបំផ្ទុះការប៉ះទង្គិចជាមួយក្រុមឥស្លាមសាសនិកប៉ាឡេស្ទីន។
ការប៉ះទង្គិចគ្នាបានកើតឡើងនៅថ្ងៃទី ៥ ខែមិថុនា នៅពេលដែលក្រុមជនជាតិជ្វីហ្វបានចូលទៅក្នុងប្រាសាទដើម្បីថ្វាយបង្គំ បណ្តាល់ឱ្យជនឥស្លាមជាច្រើនមានប្រតិកម្ម និងប៉ះទង្គិចជាមួយប៉ូលិសអ៊ីស្រាអែល។ ទូរទស្សន៍អ៊ីស្រាអែលបានចាក់ផ្សាយវីដេអូដែលឥស្លាមសាសនិកបានគប់វត្ថុចូលកម្លាំងប៉ូលិសដែលបានបិទច្រកចេញចូលប្រាសាទ៕

