![]() |
លោកស្រី Liisa Lindner ដែលជាអ្នកគ្រប់គ្រងសណ្ឋាគារ Ascott លោក Dhaka បានឲ្យដឹងថា ម្ហូបអាហារវៀតណាមកាន់តែពេញនិយមនិងចូលចិត្តនៅលើពិភពលោកដោយសារតែម្ហូបអាហារវៀតណាម មានរសជាតិឆ្ងាញ់ពិសេស និងល្អសំរាប់សុខភាព។ ហេតុដូច្នេះហើយបានជាសណ្ឋាគារ Ascott Dhaka បានសម្រេចរៀបចំពិធីបុណ្យម្ហូបអាហារវៀតណាម ដើម្បីទាក់ទាញប្រជាជនបង់ក្លា ដែសនិងជនជាតិបរទេសឲ្យស្គាល់កាន់តែច្រើន ព្រមទាំងបរិភោគម្ហូបអាហារវៀតណាមផងដែរ។ ម្ហូបអាហារវៀតណាម បទចំរៀងប្រពៃណីនៃតំបន់ទាំង ៣ របស់វៀតណាម រួមទាំងសម្លៀកបំពាក់ប្រពៃណី និងរូបភាពអំពីទេសភាពនានា សុទ្ធតែទាក់ទាញភ្ញៀវជាច្រើនចូលរួមព្រឹត្តិការណ៍នេះផងដែរ៕

