រូបភាពកន្លែងកើតហេតុនៃគ្រោះថ្នាក់ផ្លូវរថភ្លើងដ៏គួរឱ្យភ័យខ្លាចនៅប្រទេសឥណ្ឌានៅថ្ងៃទី ២ ខែមិថុនាឆ្នាំ ២០២៣។ (រូបថត៖ Reuters) |
យុទ្ធនាការស្វែងរក និងជួយសង្គ្រោះទ្រង់ទ្រាយធំកំពុងប្រព្រឹត្តទៅដោយមានការ ចូលរួមពីអ្នកពន្លត់អគ្គីភ័យ និងប៉ូលីសរាប់រយនាក់។ កងកម្លាំងឆ្លើយតបគ្រោះមហន្ត រាយជាតិក៏មានវត្តមាននៅក្នុងតំបន់ផងដែរ។ មន្ទីរពេទ្យទាំងអស់នៅក្នុងស្រុក Balasore សុទ្ធតែស្ថិតនៅក្នុងស្ថានការណ៍អាសន្នខ្ពស់។ នៅថ្ងៃទី ២ ខែមិថុនា មនុស្ស រាប់រយនាក់បានតម្រង់ជួរនៅខាងក្រៅមន្ទីរពេទ្យរដ្ឋក្នុងទីក្រុង Soro រដ្ឋ Odisha ដើម្បី បរិច្ចាគឈាម។ មូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕

