នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ថ្លែងនៅកិច្ចប្រជុំ COP២៦។ (រូបថត៖ Andrew Parsons/ globaljustice.org.uk) |
“ជំនាន់អនាគតនឹងដឹងថា Glasgow គឺជារបត់នៃប្រវត្តិសាស្ត្រ ប្រសិនបើយើង ទទួលបរាជ័យ។ ជំនាន់អនាគតនឹងវិនិច្ឆ័យយើងដោយភាពជូរចត់និងការខឹងសម្បារ ទាំងអស់ ហើយគេត្រូវហ្នឹង។ កិច្ចប្រជុំ COP២៦ លើកនេះ នឹងមិនអាច ហើយមិនត្រូវ អនុញ្ញាតឲ្យជាសញ្ញាចប់នៃរឿងអំពីការប្រែប្រួលអាកាសធាតុឡើយ”។
ប្រធានាធិបតីអាមេរិកលោក Joe Biden ក៏មានសុន្ទរកថាដែលវាយតម្លៃថា ការ ប្រែប្រួលអាកាសធាតុកំពុងជាការគំរាមកំហែងដោយមានលក្ខណៈស្លាប់រស់ចំពោះ មនុស្សលោកទាំងមូល ហើយធ្វើសកម្មភាពកាន់តែយឺតពេល តម្លៃដែលមនុស្សលោក ត្រូវបង់នឹងកាន់តែខ្ពស់។ លោក Biden ក៏បានសុំទោសនូវការដែលអ្នកកាន់តំណែង មុខគឺលោកប្រធានាធិបតី Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុង ប៉ារីសឆ្នាំ២០១៥ផងដែរ។
ក្នុងថ្ងៃប្រជុំដំបូង COP២៦ បានកត់សម្គាល់ការសន្យាគួរឲ្យយកចិត្តទុកដាក់មួយ ចំនួន ជាពិសេសគឺរបស់ឥណ្ឌា ដែលជាប្រទេសមួយក្នុងចំណោមប្រទេសមានការ បញ្ចេញចោលបរិមាណឧស្ម័នកាបូនខ្ពស់បំផុតលើពិភពលោក។ ថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Narendra Modi ឲ្យដឹងថា ឥណ្ឌាសន្យានឹងសម្រេចបាន អព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៧០ ហើយកាត់បន្ថយអត្រាអគ្គីសនីដើរដោយធ្យូងក្នុង ខឿនសេដ្ឋកិច្ចពីកម្រិត៧០%នាបច្ចុប្បន្នចុះនៅត្រឹម៤៥%នៅឆ្នាំ២០៣០ផងដែរ៕

