លោក Mai Hong Hai សមាជិកសភាមណ្ឌល Hai Phong បានលើកមតិថា៖ “ការចងក្រងច្បាប់សហគ្រាសនេះត្រូវការដោះស្រាយគោលដៅចំនួន២នោះគឺ ការគ្រប់គ្រងរដ្ឋខាងអាជីវកម្មនិងការបង្កើតបរិយាកាសវិនិយោគអាជីវកម្មយ៉ាង ងាយស្រួលចំពោះសហគ្រាស។ ក្រឡេកមើលឡើងវិញនូវរយៈពេល៣០ឆ្នាំកន្លង ទៅ នៅពេលណាដែលយើងធ្វើវិសោធនកម្មយ៉ាងពេញលេញនូវច្បាប់សហ គ្រាសនោះ គឺសុទ្ធតែបង្កើតឡើងកម្លាំងចលករថ្មីជំរុញការធ្វើផលិតកម្ម អាជីវកម្ម ពង្រឹងការគ្រប់គ្រងរដ្ឋខាងសេដ្ឋកិច្ច គ្រប់គ្រង់សកម្មភាពនិងផ្លាស់ប្ដូរថ្មីសហ គ្រាសរដ្ឋ កែលម្អបរិយាកាសអាជីវកម្ម ហើយបំពេញរបៀបរបបស្ដីពីសេដ្ឋកិច្ច ទីផ្សារ”៕