លោកគឺជាមិត្តអ្នកស្តាប់របស់វិទ្យុសម្លេងឥណ្ឌូនេស៊ី និងកាណាល់ VOV5 (វៀតណាម) អស់រយៈពេល ៣២ ឆ្នាំស្តាប់វិទ្យុផងដែរ។ ឆ្នាំ ២០២០ ជាលើកទី ៣ ហើយដែលលោកបានចូលរួមក្នុងការប្រឡងដែលបានរៀបចំឡើងដោយវិទ្យុសម្លេងវៀតណាម (VOV) សម្រាប់មិត្តអ្នកស្តាប់ទួទាំងនៅលើពិភពលោក។ សម្រាប់មិត្តអ្នកស្តាប់ Rudy Hartono ការស្វែងរកចម្លើយចំពោះការប្រឡងនេះប្រាកដជា "ក្តីសុភមង្គល" តែម្តង។ ក្នុងអំឡុងពេលចូលរួមការប្រឡងនេះ លោកបានស្វែងយល់កាន់តែច្បាស់ថែមទៀតអំពីប្រទេសនិងប្រជាជនវៀតណាម ហើយជាពិសេសលោកមានអារម្មណ៍រំជួលចិត្តនៅពេលដែល ស្វែងរកព័ត៌មានដ៏មានតម្លៃអំពីលោកប្រធានហូជីមិញ។

សង្ឃឹមថាជាមួយនឹងការចែករំលែករបស់លោក Rudy Hartono ដូចពោលខាងលើនេះ មិត្តអ្នកស្តាប់ទាំងអស់គ្នាក៏នឹងមានកម្លាំងចលករច្រើនបន្ថែមទៀតដើម្បីចូលរួមក្នុងពិធីប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ ២០២០” ផងដែរ៕