![]() |
យោងតាមរបាយការណ៍នេះ ក្រុម IS បានបាត់បង់តំបន់ដែលខ្លួនកាន់កាប់ស្ទើតែជាច្រើនពីមុនមក ជាពិសេសក្រោយពីពេលដែលក្រុមកម្លាំងនេះ ត្រូវបានវាយប្រហារនៅទីក្រុង Mosul និង Raqa កាលពីឆ្នាំទៅមិញ។ ក៏ប៉ុន្តែ IS នៅតែអនុវត្តការប្រហារនៅខាងក្នុងទឹកដីស៊ីរី។ របាយការណ៍របស់អង្គការសហ ប្រជាជាតិក៏បានបញ្ជាក់ទៀតថា មានទាហានមួយចំនួនធំបានចាកចេញពីទឹកដី ដែលក្រុម IS កាន់កាប់ ក្នុងនោះមានចំនួនជាច្រើនបានទៅដល់ អេហ្កានីស្ថាន ហើយកងកម្លាំង IS ក៏មានមនុស្សចំនួន៥០០នាក់កំពុង មានវត្តមាននៅប្រទេស Yemen និង ទាហាន Al-Queda ជាង៦០០០នាក់ក៏កំពុងមានវត្តមាននៅប្រទេសនេះផងដែរ៕

