ខេត្ត Quang Nam មានឃុំចំនួន៧០ ដែលស្ថិតនៅក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ។ (រូបថត៖ hanoimoi.com.vn) |
គម្រោងនេះគឺសំដៅកែលម្អលក្ខណៈជីវភាពរបស់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាល។ គម្រោងនឹងជួយតភ្ជាប់មូលដ្ឋានផលិតកម្ម នៅតាមតំបន់ជនបទ តំបន់ឆ្ងាយដាច់ស្រយាលជាមួយនឹងទីផ្សារនិងមូលដ្ឋានកែច្នៃ ដំណាំ ព្រមទាំងបង្កើនលទ្ធភាពទទួលបានផលពីសេវាកម្មសុខាភិបាលនិងអប់រំ។ គម្រោងក៏លើកកំពស់លទ្ធភាពទទួលបានប្រភពផ្គត់ផ្គង់ទឹកស្អាតនិងប្រព័ន្ធស្រោច ស្រពផងដែរ។ តាមការគ្រោងទុក ប្រជាពលរដ្ឋប្រមាណ២៤៣ពាន់នាក់ ក្នុងនោះមាន ជនជាតិភាគតិចចំនួនជាង១២៦ពាន់នាក់នឹងទទួលបានផលពីគម្រោងនេះ។
គួរជម្រាបថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផល ប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។ តាមការប៉ាន់ស្មាន ជារៀង រាល់ឆ្នាំវៀតណាមរងការខាតបង់ជាមធ្យមចំនួន ២,៣៧ពាន់លានដុល្លាអាមេរិក ដោយ សារគ្រោះមហន្តរាយធម្មជាតិ ជាពិសេសគឺគ្រោះទឹកជំនន់ ក្នុងនោះខេត្ត Binh Dinh និងខេត្ត Quang Nam ស្ថិតនៅក្នុងចំណោមខេត្ត ក្រុងដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ បំផុត៕

