![]() |
តាមការវាយតម្លៃរបស់ ធនាគារពិភពលោកថា ទោះជាស្ថានភាពពិភពលោកមានការប្រែប្រួលជាច្រើន ក្ដី ប៉ុន្តែវៀតណាមបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចដោយចីរភាព ទន្ទឹមនឹង អតិផរណានៅកម្រិតជាមធ្យមនិងអត្រាប្ដូរប្រាក់ប្រកបដោយស្ថិរភាពផងដែរ។ លោក Sebastian Eckart អ្នកជំនាញសេដ្ឋកិច្ចនៃធនាគារពិភពលោក ប្រចាំ វៀតណាមបានវិភាគថា៖
“កំណើនសេដ្ឋកិច្ចរបស់វៀតណាមគឺល្អជាងបើធៀបនឹងឆ្នាំទៅមិញ ទាំងខាង កសិកម្ម ឧស្សាហកម្មនិងសំណង់ ព្រមទាំងសកម្មភាពកែច្នៃផងដែរ។ មានការថយចុះ បន្តិចអំពីទិន្នផលធ្វើអាជីវកម្មរ៉ែបើធៀបនឹងឆ្នាំទៅមិញ ហើយផ្នែកសេវាកម្មក៏មាន ភាពយឺតយ៉ាវដែរ។ ប៉ុន្តែ ល្បឿនកំណើននៅតែរក្សាបាននូវកម្រិតល្អ។ ការប្រើ ប្រាស់ក្នុងប្រទេសបានរួមវិភាគទានប្រមាណ៦០%ទៅក្នុងកំណើនរបស់វៀត ណាម។ ស្ថានភាពវិនិយោគក៏ល្អដែរ ដោយពឹងផ្អែកភាគច្រើនលើការវិនិយោគ ក្នុងប្លុកឯកជននិងប្លុក FDI”។
តាមការប៉ាន់ស្មាននៃរបាយការណ៍នេះថា ក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចវៀត ណាមនឹងសម្រេចបានកំណើនចំនួន៦,៨% បើធៀបនឹងកម្រិត៦,៣%ចំពោះខឿន សេដ្ឋកិច្ចទើបលេចចេញផ្សេងៗនៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។ ក្នុងរយៈពេល មធ្យម កំណើនរបស់វៀត ណាមគ្រោងនឹងដើរតាមនិន្នាការរបស់ពិភពលោក ពោល គឺថយចុះជាបណ្ដើរៗនៅត្រឹម ៦,៦%និង៦,៥%ក្នុងឆ្នាំ២០១៩និងឆ្នាំ២០២០។ អតិផរណាត្រូវបានរក្សានៅកម្រិត៤% ដោយសារតែការរឹតបន្តឹងគោលនយោ បាយរូបីយវត្ថុ៕

