ធនាគារពិភពលោក (WB) ប្រកាសចេញរបាយការណ៍អំពីការសិក្សា និង ការអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក |
របាយការណ៍នេះបានលើកឡើងយ៉ាងច្បាស់អំពីប្រព័ន្ធអប់រំចំនួន ៧ ក្នុង ចំណោមប្រព័ន្ធអប់រំជួរមុខទាំង ១០ នៅលើ ពិភពលោក ដែលស្ថិតនៅក្នុងតំបន់ អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ក្នុងនោះ មានប្រទេសវៀតណាមនិងចិន។ នេះគឺជា សមិទ្ធិផលដ៏អស្ចារ្យក្នុងតំបន់ និង អាចក្លាយជាបទពិសោធន៍ដ៏មានសារៈសំខាន់សម្រាប់ប្រទេសដទៃទៀតនៅលើ ពិភពលោក។
លោក Raja Bentaouet Kattan អ្នកជំនាញការក្នុងវិស័យអប់រំរបស់ធនាគារពិភពលោក បានអះអាងថា វៀតណាម មានការផ្លាស់ប្តូរថ្មីក្នុងប្រព័ន្ធអប់រំជាច្រើន និងមានគោលនយោបាយត្រឹមត្រូវយ៉ាងព្រមៗគ្នា ដែលសម ស្របនឹងរបប វៀតណាម ក៏ដូជា ការធ្វើវិនិយោគក្នុងវិស័យអប់រំប្រកបដោយប្រសិទ្ធភាពដែរ។
របាយការណ៍នេះ បានបញ្ជាក់ពីការកែលំអនូវគុណភាពក្នុងការអប់រំ ដែលជា កត្តាសំខាន់ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ព្រមទាំងបង្ហាញពីរបៀបធ្វើដែល បណ្តាប្រទេសក្នុងតំបន់ប្រើប្រាស់ដើម្បីលើកស្ទួយលទ្ធផលនៃការសិក្សារបស់សិស្ស ផងដែរ៕
