![]() |
ជាក់ស្តែង អត្រាការប្រាក់មូលដ្ឋាននឹងបន្ថយចុះនៅតឹ្រមតែ ២% ទៅ ២,២៥% ស្មើនឹង ០,២៥ % ។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើផលប៉ះពាល់ពីការវិវឌ្ឍន៍នៅលើសកលលោក ដោយមានក្តីរំពឹងពីកំណើនសេដ្ឋកិច្ចអាមេរិកក៏ដូចជាសម្ពាធក្នុងការដាក់កំហិតលើអតិផរណា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៣១ ខែកក្កដា ប្រធាន FED លោក Jerome Powell បានមានប្រសាសន៍ថា៖
« វិធានការកាត់បន្ថយអត្រាការប្រាក់គឺដើម្បីទប់ទល់នឹងហានិភ័យមកពីភាព អន់ខ្សោយនៃកំណើនសេដ្ឋកិច្ចសកលលោក និងអស្ថិរភាពនៃគោលនយោបាយពាណិជ្ជកម្ម ក្នុងគោលបំណងជួយទ្រទ្រង់បំពេញនូវផលប៉ះពាល់អវិជ្ជមានដែលកត្តាទាំងនេះកំពុងបង្កឡើងចំពោះខឿនសេដ្ឋកិច្ចអាមេរិក។ ប្រការទាំងអស់នេះនឹងជួយឱ្យសម្រេចបាននូវគោលដៅទូទៅគឺការរក្សាទីផ្សារពលកម្មដ៏រឹងមាំនិង អត្រាអតិផរណាស្របតាមគោលដៅរបស់យើងខ្ញុំ ពោលគឺផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាមេរិកទាំងអស់ផងដែរ»៕

