ទីស្នាក់ការធនាគាររដ្ឋវៀតណាម។ រូបថត៖ VGP |
“ក្នុងប៉ុន្មានខែដើមឆ្នាំនេះ ដោយសារឥទ្ធិពលនៃកត្តាជាច្រើន ក្នុងនោះមានការ លំបាករបស់ប្រទេសជាតិ បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការរីករាលដាលនៃមេរោគ COVID-១៩ ការប្រែប្រួលសេដ្ឋកិច្ចពិភពលោកនៅតែមានភាពស្មុគស្មាញ ដូច្នេះឥណ ទានរបស់ធនាគារក៏រងផលប៉ះពាល់យ៉ាងច្រើនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានគោលដៅធំៗដែលធនាគាររដ្ឋធានាបាន នោះគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណាតាមការរំពឹងទុក តម្លៃនៃប្រាក់ត្រូវបានរក្សាស្ថិរភាព អត្រាការ ប្រាក់ត្រូវបានគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់”។
ធនាគាររដ្ឋបាននិយាយថា ការកាត់បន្ថយអត្រាការប្រាក់ប្រតិបត្តិការចំនួន៤ដងជាប់ៗគ្នាក្នុង ប៉ុន្មានខែថ្មីៗនេះ គឺជាជំហានចាំបាច់ដើម្បីបង្កើនលទ្ធភាពទទួលបានដើមទុន និងដោះស្រាយការ លំបាកសម្រាប់ប្រជាពលរដ្ឋ និងសហគ្រាសតាមការដឹកនាំរបស់រដ្ឋាភិបាល៕

