នេះជាព្រឹត្តិការណ៍ដ៏សំខាន់ដែល រួមចំណែកពង្រឹង និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាព ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និង ប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។ (រូបថត៖ VNA) |
នៅក្នុងជំនួបជាន់ខ្ពស់នេះដែរ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានឯកភាពថា ក្នុង ស្ថានភាពបច្ចុប្បន្ន បក្សទាំងពីរនិងប្រទេសទាំងពីរត្រូវបន្តពង្រីកប្រពៃណីល្អប្រសើរ ពង្រឹងចំណងសាមគ្គីភាព ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញ ទៅមក បន្តធ្វើឱ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ ជាស្នូលក្នុងការតំរង់ទិស ទំនាក់ទំនងទូទៅរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ; ជំរុញខ្លាំងសសរស្តម្ភនៃ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស; បង្កើតរបក គំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន ដោយឈរ លើមូលដ្ឋាននៃការពង្រីកសក្តានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ៕

