ទិដ្ឋភាពនៅពិធីនេះ។ (រូបថត៖ VOV) |
ចែករំលែកនៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Pauline Tamesis អ្នកសម្រប សម្រួលប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានតំណាងទីភ្នាក់ងារអង្គការសហ ប្រជាជាតិប្រចាំនៅវៀតណាម បានឲ្យដឹងថា ត្រឹមឆ្នាំ ២០២៣ វៀតណាមសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន ៥/១៧។ ក្នុងប៉ុន្មានឆ្នាំខាងមុខ វៀត ណាមចាំបាច់ត្រូវជំរុញដំណើរការសម្រេចបាននូវគោលដៅទាំងនេះ តាមរយៈការច្នៃ ប្រឌិត នវានុវត្តន៍ បំផុសគំនិតដល់ការដាក់ពង្រាយបច្ចេកវិទ្យាបៃតង ដំណោះស្រាយ ឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ រួមចំណែកកាត់បន្ថយការបំភាយកាបូន ក៏ដូចជាលើក កំពស់និរន្តរភាពបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ យោងតាម លោកស្រី Pauline Tamesis សេចក្តីប្រាថ្នាចង់ឱ្យវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ពឹងផ្អែកយ៉ាងខ្លាំងលើការរំដោះ និងបង្កើត លក្ខខណ្ឌដើម្បីជំរុញភាពច្នៃប្រឌិត និងនវានុវត្តន៍។ ទាំងនេះនឹងក្លាយជាឧបករណ៍ ស្នូលដើម្បីជួយវៀតណាមក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតនិងនវានុវត្តន៍ក្នុងតំបន់។ អង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រវៀតណាមលើដំណើរនេះ៕

