អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Tran Chi Cuong ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV) |
“យើងខ្ញុំសង្ឃឹមថា រដ្ឋមន្ត្រីនឹងបន្តជាស្ពានតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀតរវាងទីក្រុង Da Nang ជាមួយដៃគូស៊ុយអែត។ ក្នុងនោះ ផ្តោតជាសំខាន់លើ វិស័យទេសចរណ៍ បរិស្ថាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការជួយផ្សព្វផ្សាយ និងឧទ្ទេសនាមទីក្រុង Da Nang ដល់សហគ្រាសនិងវិនិយោគិនស៊ុយអែត ដើម្បីមាន ការស្រាវជ្រាវ និងចូលរួមវិនិយោគអភិវឌ្ឍន៍នៅទីក្រុង Da Nang”។
ចំណែកលោក Andreas Carlson រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានស៊ុយអែតបានមាន ប្រសាសន៍ថា ក្នុងយុទ្ធសាស្ត្រថ្មីរបស់ស៊ុយអែតអំពីពាណិជ្ជកម្ម ការវិនិយោគ និងសមត្ថភាពប្រកួត ប្រជែងជាសកល ស៊ុយអែតផ្តោតពិសេសលើតំបន់អាស៊ី ហើយវៀតណាមជាដៃគូសំខាន់មួយ៕

