អាពាហ៍ពិពាហ៍ឥណ្ឌាមួយ ដែលបានរៀបចំឡើងនៅទីក្រុង Da Nang។ (រូបថត៖ Quynh Chi)

ប្រភេទទេសចរណ៍ដែលរួមបញ្ចូលអាពាហ៍ពិពាហ៍និងទេសចរណ៍ សម្រាប់ភ្ញៀវឥណ្ឌាគឺជាចំណែកសក្តានុពលមួយ។

នាពេលថ្មីៗនេះ ទីក្រុង Da Nang បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំបូង ជាមួយក្រុមហ៊ុនអាកាសចរណ៍ Indigo ដែលស្រូបយកជិត ៥០% នៃចំណែកទីផ្សារឥណ្ឌា។

តាមការគ្រោងទុក នៅខែសីហាឆ្នាំ២០២២នេះ ទីក្រុង Da Nang នឹងរៀបចំកម្មវិធីផ្សព្វផ្សាយមុខមាត់ទីក្រុងនៅប្រទេសឥណ្ឌា ហើយទន្ទឹមនឹងនោះនឹងអញ្ជើញក្រុមទេសចរណ៍ famtrip របស់ឥណ្ឌាមកទស្សននៅត្រីមាសទី៤ ឆ្នាំ២០២២ និងត្រីមាសទីមួយឆ្នាំក្រោយផងដែរ៕