![]() |
តាមនោះ នាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត Thua Thien Hue ត្រូវមានផែន ការជាក់លាក់ សម្រាប់ថែទាំបុណ្យតេតជូនប្រជាជនគ្រប់រូប ដើម្បីធានាដាច់ខាតថា មិនមានគ្រួសារក្រីក្រនិងគ្រួសារគោលនយោបាយ រងការ អត់ឃ្លានក្នុងប៉ុន្មានថ្ងៃបុណ្យតេតឡើយ។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យមូល ដ្ឋាន ត្រៀមបំរុងនិងធានាការផ្គត់ផ្គង់ទំនិញ ស្ថិរភាពតម្លៃ កុំឲ្យកើតមានឡើងស្ថានភាពខ្វះទំនិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានក្រើនរំលឹកឲ្យខេត្ត Thua Thien Hue ផ្តោតសំខាន់លើការអភិវឌ្ឈទីក្រុង Hue បៃតង អភិរក្សបេតិកភណ្ឌ អភិវឌ្ឍសេវាកម្មទេសចរណ៍ ឧស្សាហកម្មមេកានិច និងបន្តអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិកផងដែរ៕

