ប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong Un

យោងតាមបទអត្ថាធិប្បាយមួយដែលបានចេញផ្សាយនៅលើកាសែត Rodong Sinmun ដែលជាទីភ្នាក់ងារបញ្ចេញមតិរបស់គណបក្សពលករកូរ៉េខាងជើងបានសរឲ្យ ឃើញថា នេះវាជារឿង "មិនធម្មតា" ខណៈពេលដែលឃើញផ្ទាល់ភ្នែកនូវភាពមន្ទិល សង្ស័យនិងភាពខ្វែងគំនិតរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ។ កាសែតនេះក៏បានរំលឹកថាដល់ពេលធ្វើសកម្មភាពឆ្ពោះទៅប្រកាសបញ្ចប់សង្រ្គាមនេះផងដែរ។ ក្នុងកិច្ចប្រជុំកំពូលនាដើមខែមេសាឆ្នាំ២០១៨ ប្រធានធិបតីកូរ៉េខាងត្បូង លោក Moon Jea -In និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានយល់ព្រមបញ្ចប់ប្រកាស សង្គ្រាមនៅឆ្នាំនេះតាមរយៈកិច្ចប្រជុំត្រីភាគីរួមទាំង ប្រទេសកូរ៉េទាំងពីរនិងអាមេរិក ឬក៏ កិច្ចពិភាក្សាចតុភាគីរួមមានប្រទេសកូរ៉េទាំងពី អាមេរិក និងចិន៕