ទិដ្ឋភាពនៃសិក្ខាសាលា "ទីក្រុងច្នៃប្រឌិត ហាណូយ - កសាងម៉ាកយីហោ និងអភិវឌ្ឍន៍ធនធាន”។ (រូបថត៖ VOV2) |
លោកស្រី Donna McGowan នាយិកាក្រុមប្រឹក្សាអង់គ្លេសប្រចាំនៅវៀតណាម បានឲ្យដឹងថា ក្រុមប្រឹក្សាអង់គ្លេសតែងតែសហប្រតិបត្តិការជាមួយទីក្រុងហាណូយ ដើម្បីជួយគាំទ្រទីក្រុងក្នុងវិស័យច្នៃប្រឌិត និងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌។ លោកស្រីក៏សង្ឃឹមផងដែរថា នាពេលខាងមុខ ភាគីទាំងពីរនឹងសម្រេចបាននូវគោល ដៅ និងបេសកកម្មរបស់ខ្លួន ដើម្បីឲ្យទីក្រុងហាណូយសម្រេចបាននូវសេចក្តីប្រាថ្នា ក្លាយជាទីក្រុងច្នៃប្រឌិតក្នុងវិស័យរចនានៅលើកំពស់ថ្មី៕

