មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ហូរមកទីលាន Dong Kinh Nghia Thuc នាយប់ថ្ងៃទី៣១ ខែធ្នូ ដើម្បីរីករាយនឹងបរិយាកាសស្វាគមន៍ឆ្នាំថ្មី ២០២៣។ (រូបថត៖ Kinhtedothi) |
ការងាររៀបចំទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៣ នៅគោលដៅទេសចរណ៍ និងកន្លែងទស្សនានានានៃទីក្រុងហាណូយបានប្រព្រឹត្តទៅ យ៉ាងយកចិត្តទុកដាក់និងរស់រវើក។ កម្មវិធីស្វាគមន៍ឆ្នាំថ្មី ២០២៣ ត្រូវបានប្រារព្ធឡើង ដោយជោគជ័យ ទាក់ទាញការចាប់អារម្មណ៍របស់ភ្ញៀវទេសចរដូចជា៖ កម្មវិធី “សួរស្ដី ឆ្នាំថ្មី ២០២៣” នៅទីលាន Dong Kinh Nghia Thuc; សកម្មភាពវប្បធម៌ ការសម្តែង សិល្បៈ មហោស្រពម្ហូបអាហារ ដើម្បីស្វាគមន៍ឆ្នាំថ្មី និងការតាំងបង្ហាញផ្កា ដើមឈើ តាំងលម្អ អូសបន្លាយរហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី នៅតាមវិថីដើរថ្មើរជើងទាំង៦ ដើម្បីឱ្យប្រជាជននិងភ្ញៀវទេសចរទស្សនាកម្សាន្ត និងទិញទំនិញ៕

