ទីក្រុងហាណូយដាក់ចេញគោលដៅបង្កើតមណ្ឌលឧស្សាហកម្មចំនួន៥ក្នុងដំណាក់កាល២០២១-២០២៥។ (រូបថត៖ kinhtedothi.vn) |
គួរជម្រាបបន្ថែមទៀតថា នាបច្ចុប្បន្ន ទីក្រុងហាណូយមានមណ្ឌលឧស្សាហកម្ម ដែលបានបង្កើតនិងកំពុងប្រតិបត្តិការចំនួន១០កន្លែង ដែលទាក់ទាញបានគម្រោង ចំនួនជាង៧០០ ក្នុងនោះគម្រោង វិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួនជាង៣០០ ក្នុង ទុនចុះបញ្ជីសរុបជាង៦ពាន់លានដុល្លាអាមេរិក។ ប្រទេសនិងតំបន់ដែនដីចំនួនជាង២៥ មានគម្រោងវិនិយោគនៅតាមមណ្ឌលឧស្សាហកម្មនៃទីក្រុងហាណូយ ក្នុងនោះជប៉ុន ជាប្រទេសនាំមុខគេ ដោយស្រូបយក៦០%នៃដើមទុនចុះបញ្ជីសរុប៕

