ទីក្រុងហូជីមិញជម្រុញកិច្ចសហប្រតិបត្តិការជាមួយទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី

ក្នុងជំនួបនេះ លោក Le Thanh Liem បានបញ្ជាក់អំពីដំណើរការ អភិវឌ្ឍន៍និង កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីក្រុងទាំងពីរក្នុងដំណាក់កាល ឆ្នាំ២០១៨ - ២០២០ ដែលត្រូវបានចុះហត្ថលេខាកាលពីខែឧសភាកន្លងទៅ ដោយបង្កើត ឡើងមូលដ្ឋាននិងបុព្វបទសំរាប់ភាគីទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាពិសេស ក្នុងវិស័យវប្បធម៌ ទេសចរណ៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

រីឯខ្លួនវិញ លោក Katanandov Sergey Leonidovich បានឲ្យដឹងថា ទីក្រុង Saint Petersburg ប្តេជ្ញានឹងសហការយ៉ាងជិតស្និទ្ធជាមួយទីក្រុងហូជីមិញក្នុងរយៈ ពេលខាងមុខនេះដើម្បីពង្រឹងសកម្មភាពតភ្ជាប់ជាមួយយុវជន សកម្មភាព ជួបប្រាស្រ័យបង្កើនការយល់ដឹងពូនជ្រុំចំណងមិត្តភាពសាមគ្គីភាពរវាងយុវជននៃ ទីក្រុងទាំងពីរ៕