ទីក្រុងហូជីមិញនិងអង្គការហិរញ្ញវត្ថុអន្ដរជាតិជម្រុញកិច្ចសហប្រតិបត្តិការ

លោក Tran Vinh Tuyen បានមានឲ្យដឹងថាទីក្រុងហូជីមិញមានបំណងចង់ ថានឹងទទួលបាននូវការចែករំលែកបទពិសោធន៍និងយោបល់ប្រឹក្សានានាពី IFC ក្នុងការស្វែងរកនិងកៀរគរប្រភពធនធានហិរញ្ញវត្ថុ អ្នកវិនិយោគិនដែលមាន បទពិសោធន៍និងបច្ចេកវិទ្យាគ្រប់គ្រាន់ដើម្បីជួយឲ្យទីក្រុងអភិវឌ្ឍន៍ទៅតាមទិសដៅប្រកបដោយចីរភាពជិតស្និទជាមួយបរិស្ថានផងដែរ។

រីឯខ្លួនវិញ លោក Kyle Kelhofer បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាង សកម្មរបស់ទីក្រុងហូជីមិញ ហើយសង្កត់ធ្ងន់ថា IFC មានប្រភពធនធានមនុស្ស គ្រប់គ្រាន់ដែលមានបទពិសោធន៍ដើម្បីជួយឧបន្ថម្ភទីក្រុងក្នុងការសាងសង់ គម្រោងសំណង់បៃតងនានា។ ទន្ទឹមនឹងនេះ IFC មានបំណងចង់ទីក្រុងហូជីមិញ នឹងក្លាយជាគំរូអភិវឌ្ឍសម្រាប់ទីក្រុងធំៗទាំងនៅវៀតណាមនិងទាំងនៅអាស៊ីផងដែរ៕