លោក Duong Anh Duc អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងលោកឯកអគ្គរដ្ឋទូត Julien Guerrier ប្រធានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម។(រូបថត៖ thanhuytphcm.vn) |
ក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Julien Guerrier ប្រធានបេសកកម្មសហភាព អឺរ៉ុបប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលបីទស្សវត្សរ៍កន្លះកន្លងមក សហភាពអឺរ៉ុប និងវៀតណាមបានប្រកៀកស្មាគ្នា ហើយសម្រេចបានសមិទ្ធិផល ជាច្រើន។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវជំនឿជាក់លើការអភិវឌ្ឍនៃទំនាក់ ទំនងទ្វេភាគី EU-វៀតណាម រួមចំណែកសម្រេចគោលដៅរបស់វៀតណាមដោយក្លាយ ជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ សម្រេចបាននូវការបំភាយឧស្ម័នសុទ្ធកម្រិតសូន្យ ត្រឹមឆ្នាំ ២០៥០ ដោយផ្តោតលើនិរន្តរភាពនិងបរិយាប័ន្ន៕

