ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky។ (រូបថត៖ EPA/Reuters) |
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការត្រៀម រៀបចំសម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន បានបញ្ឈប់ជាបណ្ដោះអាសន្ន តាំងពីយូរមក ហើយមិនទាន់បានដំណើរការឡើងវិញនៅឡើយ។
មុននោះ អ៊ុយក្រែនបាននិយាយថា ប្រសិនបើរុស្ស៊ីបន្តការរួមបញ្ចូលតំបន់ Kherson, Zaporizhzhia និង Donbass នោះ គឺកិច្ចចរចាសន្តិភាពទ្វេភាគីទាំងអស់នឹង បញ្ឈប់។ រីឯខ្លួនវិញ ទីក្រុងម៉ូស្គូជឿជាក់ថា ប្រជាជននៃតំបន់ទាំងនេះត្រូវតែសម្រេច លើអនាគតរបស់គេដោយខ្លួនឯង៕

