![]() |
សហរដ្ឋអាមេរិក ជប៉ុន ចិន និងកូរ៉េខាងត្បូង ជាទីផ្សារនាំចេញទំនិញជួរមុខចំនួន ៤ នៃជលផលវៀតណាមក្នុងរយៈពេល៧ខែកន្លងមក។ យោងតាមនា យកដ្ឋាន កែច្នៃនិងអភិវឌ្ឍន៍ទីផ្សារកសិផល ការនាំចេញជលផលរបស់វៀតណាម នឹង មានឱកាសជាច្រើននាខែខាងមុខទៀត ខណៈពេលដែលតម្លៃបង្កងនៅលើ ពិភពលោកចុះធ្លាក់ទាប ហេតុដូច្នេះហើយ បរិមាណអ្នកចិញ្ចឹមបង្កងនៅ ប្រទេស ឥណ្ឌា ថៃ ក៏បានថយចុះផងដែរ។ ក្នុងអំឡុងនេះ តម្រូវការទិញបង្កងនៅចុងឆ្នាំ នេះនឹងកើនឡើងខ្ពស់ និងសហគ្រាសខាងកែច្នៃនិងនាំចេញជាច្រើនរបស់ វៀតណាម បានចុះហត្ថលេខាលើកិច្ចសន្យាបញ្ជាទិញមុខទំនិញយ៉ាងធំនេះ នៅ ចុងឆ្នាំ២០១៨ ។ ហេតុនេះហើយការរំពឹងទុកចំពោះតម្លៃបង្កងនាពេលខាងមុខ នឹងកើនឡើងផងដែរ៕

