![]() |
យោងតាមគេហទំព័រនេះកត្តាដែលជម្រុញកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់វៀតណាមមកពីសំណាក់ប្រជាជនដែលមានជីវភាពមធ្យមកំពុងកើនឡើងយ៉ាងខ្លាំងក្លា ហើយ ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សកំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាជនដែលមានវ័យក្មេងនិងមានចំណេះដឹងផងដែរ។ កត្តាទាំងអស់នេះគឺជាសញ្ញាដ៏វិជ្ជមានសម្រាប់សេដ្ឋកិច្ចវៀតណាមដែលធ្លាប់មានអត្រាកំណើនផលិតផល ក្នុងស្រុក សរុប (GDP) ខ្ពស់បំផុត នៅ លើពិភពលោក។ ធនាគារពិភពលោក (WB) បានព្យាករណ៍ថា GDP របស់វៀតណាមនឹងកើនឡើងដល់កំរិត 6,8 % ក្នុងឆ្នាំ ២០១៨។ ប្រការនេះជំរុញឱ្យ វិនិយោគិន នៅលើសកលលោកនឹងស្វែងរក ឱកាសរបស់ខ្លួនលើទីផ្សារអចលនទ្រព្យដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំងនេះនៅវៀតណាម។ គួរបញ្ជាក់ផងដែរថាក្នុងរយៈពេល៣ឆ្នាំកន្លងមក វិនិយោគិនបរទេសដែលចូលមកកាន់ទីផ្សារអចលនទ្រព្យរបស់វៀតណាមបាននិងកំពុងតែកើនឡើងជារៀងរាល់ឆ្នាំផងដែរ៕

