![]() |
នៅប្រទេសជប៉ុន ក្នុងទិវានេះមនុស្សគ្រប់រូបបានជូនកាដូដ៏មានតម្លៃនិងពោរពេញ ទៅដោយមនោសញ្ចេតនាដល់ម្តាយរបស់ខ្លួន។ យោងតាមការស្ទង់មតិលើបុរស ពេញវ័យចំនួន ១០០០ នាក់ មាន ៨៧% គ្រោងនឹងជូនកាដូដល់ម្តាយរបស់ខ្លួន។ ជាពិសេសផ្កាការណេហ្ស៊ិនពណ៌ក្រហម គឺជាកាដូដែលគេពេញនិយមចូលចិត្ត បំផុតនៅប្រទេសនេះ។
នៅប្រទេសចិន ក្នុងទិវាមាតា ម្តាយត្រូវបានគេលើកតម្កើងជាគំរូដ៏ស្អាតបំផុត សម្រាប់កូនៗរបស់គេ។ តាមប្រពៃណី ម្តាយតែងតែ ទទួលបានផ្កាការណេហ្ស៊ិន និងផ្កា “Forget me not” ពីកូនប្រុសនិងកូនស្រីរបស់ខ្លួនផងដែរ។
នៅប្រទេសក្រិចវិញនៅក្នុងទិវាម្ដាយឆ្នាំនេះ បានប្រពឹ្រត្តទៅព្រឹត្តិការណ៍ជាច្រើន នៅគ្រប់ទីក្រុងដើម្បីលើកតម្កើងតួនាទីរបស់អ្នកម្តាយ។ ពីមន្ត្រីរដ្ឋការដល់ ប្រជាពលរដ្ឋស៊ីវិល ពួកគេសុទ្ធសឹងតែជូនពរសេចក្តីល្អបំផុត ដល់ម្តាយនិងកូន ៗ របស់ពួកគេផងដែរ៕

