![]() |
ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Pham Hai Anh តំណាងប្រតិភូបេសកកម្ម អចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប បានចែករំលែកអត្ថន័យស្ថិតស្ថិរជារៀងរហូតនៃឧត្តមគតិនិងព្រះធម៌នៃព្រះពុទ្ធសាសនាស្តីអំពីសន្តិភាពភាព សុខដុមរមនា ការអធ្យាស្រ័យ និងការគិតដល់អ្នកដទៃ។ លោកក៏បន្តអះអាងអំពីគំនិតទាំងនេះកាន់តែមានសារៈសំខាន់ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមមុខនឹងបញ្ហាសាកល្បងជាច្រើន ក៏ដូចជាការប្រែប្រួលកាន់តែស្មុគស្មាញនាពេលបច្ចុប្បន្ននេះ ដែលប្រជាជននៅគ្រប់ទីកន្លែងទទួលរងពីសង្គ្រាម អំពើហឹង្សាជ្រុលនិយម ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិជាដើម។លោក Pham Hai Anhបន្តទៀតថា មនុស្សគ្រប់រូបគប្បីធ្វើសកម្មភាព ដើម្បីពង្រឹងសាមគ្គីភាព លើកកម្ពស់ក្តីស្រឡាញ់ និងការយល់ដឹងពីគ្នាទៅវិញទៅមក សំដៅរួមចំណែកដល់ការជម្រុញកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវចំពោះពិភពលោកមួយប្រកបដោយ និរន្តភាព សុភមង្គល អភិវឌ្ឍនិងមិនរងទុក្ខវេទនាថែមទៀត ឡើយ៕

