ថ្លែងមតិក្នុងពិធីបើក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An លោក Nguyen Van Son បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ “ទិវាវប្បធម៌ Hoi An នៅទីក្រុង ប៉ារីស” នឹងផ្សព្វផ្សាយរូបភាពវប្បធម៌ ធម្មជាតិ និងមនុស្ស Hoi An ទៅកាន់មិត្តភក្តិអន្តរ ជាតិ ហើយរួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាព ការទូតរវាងវៀតណាមនិងបារាំង។ លោក Nguyen Van Son បានសង្កត់ធ្ងន់ថា៖ “ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ទំនាក់ទំនងរវាងសាធារណៈរដ្ឋបារាំង និង វៀតណាមបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ក្រៅពីនោះ មូលដ្ឋាននានា រួមទាំងទីក្រុង Hoi An ក៏មានកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយអង្គការនានារបស់បារាំងផងដែរ។ បច្ចុប្បន្ននេះ Hoi An កំពុងសំរបសំរួលជាមួយស្ថានទូតបារាំងប្រចាំនៅទីក្រុង ហាណូយ ដើម្បីស្ថាបនាផ្លូវបារាំងនៅវិថី Phan Boi Chau។ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក៏កំពុងអនុវត្តន៍គម្រោងអភិរក្សទីក្រុងបុរាណ Hoi An ដោយមានថវិកាជាង ១ លានលានដុង (៣៩,៣ លានដុល្លារអាមេរិក) ផងដែរ។
របាំ "វៀតណាម ស្រុកកំណើតខ្ញុំ" ត្រូវបានសម្ដែងនៅទិវាវប្បធម៌ Hoi An នៅទីក្រុងបារីស។ (រូបថត៖ Anh Tuan-VOV) |
ក្រៅពីការសម្តែងសិល្បៈ នៅពេលមកដល់ "ទិវាវប្បធម៌ Hoi An នៅទីក្រុងប៉ារីស" ភ្ញៀវអាចស្វែងយល់អំពីព័ត៌មានប្រវត្តិសាស្ត្រ វប្បធម៌ និងគោលដៅទេស ចរណ៍នានា; រីករាយជាមួយការតាំងបង្ហាញចង្កៀងគោម និងផលិតផលសិប្បកម្មវិចិត្រ សិល្បៈពីភូមិសិប្បកម្មប្រពៃណីរបស់ Hoi An ផងដែរ៕

