![]() |
ហើយនេះជាឱកាស ដើម្បីបើកទូលាយទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងខេត្ត Quang Nam ជាមួយដៃគូនានារបស់ជប៉ុនលើវិស័យវប្បធម៌ សិល្បៈ វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងអភិវឌ្ឍន៍ប្រភពធនធានមនុស្សផងដែរ។ លោក Le van Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឲ្យដឹងថា៖
“ព្រឹត្តិការណ៍ “ទិវាវប្បធម៌ជប៉ុននៅ Quang Nam” និង “កម្មវិធីជួបប្រាស្រ័យ វប្បធម៌ Hoi An - ជប៉ុន លើកទី១៦” ឆ្នាំ២០១៨ និងឧទ្ទេសនាមដល់មហាជននូវ សកម្មភាពជួបប្រាស្រ័យវប្បធម៌សិល្បៈដែលបង្ហាញនូវចំណងមិត្តភាពរវាង ប្រទេសទាំងពីរ។ ក្រៅពីនោះ ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍ក៏មានសកម្មភាពផ្សេងៗ ជាច្រើនទៀតដូចជា៖ ការជួបប្រាស្រ័យជាមួយសហគ្រាសជប៉ុន សិក្ខាសាលាស្ដីពី ការកសាងនិងអភិវឌ្ឍទីក្រុងឆ្លាតដោយតភ្ជាប់នឹងកិច្ចការពារបរិស្ថាន និងសិក្ខា សាលាស្ដីពីបទពិសោធន៍អប់រំរបស់ជប៉ុន ផងដែរ”។
“ទិវាវប្បធម៌ជប៉ុននៅ Quang Nam” និង “ការជួបប្រាស្រ័យវប្បធម៌ Hoi An – ជប៉ុនលើកទី១៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨៕

