ព្រឹត្តិការណ៍នេះ ដែលប្រារព្ធឡើងដើម្បីឆ្លើយតបទៅនឹងទិវាយូហ្គាអន្តរជាតិ ថ្ងៃទី ២១ ខែមិថុនា ដែលទាក់ទាញគ្រូបង្ហាត់យូហ្គា និងអ្នកអនុវត្តជិត ៣០០០ នាក់មកពីសហព័ន្ធ សមាគម និងក្លឹបយូហ្គាជាច្រើនទូទាំងប្រទេស។
ថ្ងៃទី ២១ ខែមិថុនា ជារៀងរាល់ឆ្នាំ ត្រូវបានជ្រើសរើសជាទិវាយូហ្គាអន្តរជាតិ ដើម្បីលើកតម្កើងតម្លៃវិជ្ជមានរបស់យូហ្គា សម្រាប់សុខភាពរាងកាយ ផ្លូវចិត្ត និងជីវភាព សហគម ន៍។ ទិវាបុណ្យនេះ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តក្នុងឆ្នាំ ២០១៤ ហើយត្រូវបានប្រារព្ធជាលើកដំបូងទូទាំងពិភពលោកក្នុងឆ្នាំ ២០១៥៕
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Sunil Koul តំណាងស្ថានទូតឥណ្ឌាប្រចាំវៀតណាម បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានជ្រើសរើសប្រធានបទ “យូហ្គា - សុខភាពរស់នៅល្អពេញមួយឆ្នាំ” សម្រាប់ទិវាយូហ្គាអន្តរជាតិ ឆ្នាំ ២០២៦ ដើម្បីបញ្ជាក់ពីតួនាទីសំខាន់របស់យូហ្គា ក្នុងការបង្កើនសុខភាព ភាពធន់ និងតុល្យភាពនៅគ្រប់វ័យ។ យូហ្គាមិនត្រឹមតែជាវិធីសាស្ត្រនៃការហ្វឹកហាត់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជារបៀបរស់នៅដែលជួយកែលម្អសុខភាពផ្លូវចិត្ត អារម្មណ៍ និងជីវភាពខាងវិញ្ញាណផងដែរ។ លោកក៏បានវាយតម្លៃយ៉ាងខ្លាំងចំពោះសកម្មភាពរៀបចំ យ៉ាងទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងទិវាយូហ្គានៅក្នុងតំបន់ជាច្រើននៅក្នុងប្រទេសវៀតណាម។
