![]() |
ថ្លែងមតិនៅក្នុងសម័យបិទបញ្ចប់កិច្ចសន្ទនា Delhi លើកទី ១០ នាថ្ងៃដដែល នៅទីក្រុងញូវដែលី លោក Hardeep Singh Puri បានអះអាងថាភាពជាដៃគូសេដ្ឋកិច្ចរវាងឥណ្ឌានិងអាស៊ានកំពុងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាននិងឥណ្ឌាបានហួសពីកម្រិត ៨០ ពាន់លានដុល្លារអាមេរិក ប្រការនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីទំនុកចិត្តកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះទេ ថែមទាំងជាកម្រិតឯកទគ្គកម្ម តាំងពីពេលឥណ្ឌានិងអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA កាលពីឆ្នាំ២០១០ មកនោះ៕

