លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយដ៏សំខាន់នៅបណ្ឌិតសភាការទូតបង់ក្លាដែសក្នុងរដ្ឋធានី Dhaka។ (រូបថត៖ quochoi.vn) |
“នៅក្នុងការផ្លាស់ប្តូររាប់មិនអស់នៃសម័យកាល និងការឡើងចុះនៃប្រវត្តិសាស្ត្រ ការអភិវឌ្ឍដ៏ខ្លាំងក្លានៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរ ប្រសើរវាងវៀតណាម និងបង់ក្លាដែសគឺឥតប្រែប្រួល។ ក្នុងសន្ទុះអភិវឌ្ឍន៍ទូទៅនៃ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទំនាក់ទំនងសភារវាងវៀតណាម និងបង់ក្លាដែសក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ រដ្ឋសភានៃប្រទេស ទាំងពីរបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយគ្នាដើម្បីជំរុញ និងត្រួតពិនិត្យការ អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរ គណៈប្រតិភូ ផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំក្នុងវិស័យសកម្មភាពសភា ជាពិសេស លើការកសាងស្ថាប័ន និងប្រព័ន្ធច្បាប់ ការគ្រប់គ្រងរដ្ឋបាល ការអប់រំ ទេសចរណ៍ និងការប្រែប្រួលអាកាសធាតុ”៕

