មុននេះ ស្ថានីយ៍ទូរទស្សន៍ Deutsche Welle (DW) របស់អាល្លឺម៉ង់បានឲ្យដឹងថា ក្រសួងការបរទេសអាមេរិកបានទម្លាក់បទបញ្ញត្តិការទូតរបស់គណៈបេសកកម្ម EU ប្រចាំនៅ វ៉ាស៊ីនតោនពី
"រដ្ឋសមាជិក" មកជា "អង្គការអន្តរជាតិ" នាចុងឆ្នាំ ២០១៨។
ឆ្លើយតបនឹងបទសម្ភាសន៍របស់អ្នកសារព័ត៌មាន អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប (EC) ទទួលបន្ទុកបញ្ហាការទូត លោកស្រី Maja Kocijancic បានឲ្យដឹងថា មានការផ្លាស់ប្ដូរអំពីសិទ្ធិអាទិភាពការទូត ដែលបានចែងក្នុងពិធីសារការទូតរបស់អាមេរិកចំពោះប្លុកនេះ។ លោកស្រីបានបញ្ជាក់ថា ភាគី EU កំពុងពិចារណជាមួយស្ថាប័នពាក់ព័ន្ធនានារបស់រដ្ឋអំណាចអាមេរិកអំពីករណីនេះ ព្រមទាំងអះអាងថា EU មិនទទួលបានដំណឹងអំពីការផ្លាស់ប្ដូរនេះឡើយ៕
