![]() |
ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលលោក Cao Tran Quoc Hai បានគូសបញ្ជាក់អំពីសមិទ្ធផល ដ៏ធំធេងក្នុងទំនាក់ទំនងរវា ងវៀតណាមនិង អ៊ីស្រាអែល។ លោក Cao Tran Quoc Hai បានអះអាងថា ក្នុងរយៈពេលកន្លងទៅទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនគួរឲ្យកត់សម្គាល់ដែលមិនធ្លាប់មានពីមុនមក ជាពិសេសក្នុងវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ស្តីអំពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ប្រទេស អ៊ីស្រាអែល បានក្លាយទៅជាដៃគូ សេដ្ឋកិច្ចជួរមុខរបស់ វៀតណាមនៅតំបន់មជ្ឈឹមបូព៌ាដោយមានតម្លៃជួញដូរពាណិជ្ជកម្មទទួលបានលើសពី ១ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២៩១៧ ។ ស្តីអំពីវិស័យអប់រំ
វៀតណាមគឺជាប្រទេសដំបួងដែលបានចាត់បញ្ជូននិស្សិតខាង កសិកម្ម ទៅកាន់ប្រទេស អ៊ីស្រាអែល។រីឯកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ក៏កំពុង ពង្រីកយ៉ាងឆាប់រហ័ស ហើយវៀតណាមបានក្លាយទៅជា កន្លែងទេសចរណ៍ គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរអ៊ី ស្រាអែលផងដែរ៕

