ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ Bnews/TTXVN)

ជាពិសេសគឺ ល្បឿនកំណើនក្នុងឆ្នាំ២០១៨បានហួសពី៣០% ហើយទ្រង់ទ្រាយ ទីផ្សារទាំងមូលសម្រេចបាននូវ៧,៨ពាន់លានដុល្លាអាមេរិក។ ប្រសិនបើ ក្នុង ឆ្នាំ២០១៩និងឆ្នាំ២០២០ វៀតណាមបន្តរក្សាបាននូវល្បឿនកំណើននេះ គឺដល់ឆ្នាំ ២០២០ ទ្រង់ទ្រាយនៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនៅ វៀតណាមនឹងឡើង ដល់ទៅ១៣ពាន់លានដុល្លាអាមេរិក។ ដើម្បីអោយផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក នៅវៀតណាមរីកចម្រើនប្រកបដោយចីរភាពនោះ គឺត្រូវការមានប្រព័ន្ធអេកូឡូស៊ី ងាយស្រួល ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានដ៏ជឿន លឿនដើម្បីជួយប្រជាជនទាក់ទងផ្ទាល់នឹងបណ្ដាញអ៊ីនធឺណិតតាមឧបករណ៍ចល័ត ព្រមទាំងក៏ត្រូវការមានសេវាកម្ម logistic និងសម្រេចការបញ្ជាទិញដ៏ជឿន លឿន ផងដែរ៕