នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu

រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានអះអាងថាតំបន់ West Bank គឺជាទឹកដីរបស់ប៉ាឡេស្ទីន ដែលអ៊ីស្រាអែលកំពុងកាន់កាប់ខុសច្បាប់ដោយរំលោភបំពានច្បាប់អន្តរជាតិ។ អ្នកការទូតទួរគីរូបនេះបានលើកច្បាស់ថាសេចក្តីថ្លែងរបស់លោក Benjamin Netanyahu សំដៅទាក់ទាញការរកសម្លេងឆ្នោតមុនការបោះឆ្នោតសកលនៃប្រទេសអ៊ីស្រាអែល នឹងមិនផ្លាស់ប្តូរការពិតនោះឡើយ។ ទន្ទឹមនឹងនេះដែរ លោក Ibrahim Kalin អ្នកនាំពាក្យរបស់ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានឲ្យដឹងថាសេចក្តីថ្លែងមតិរបស់លោក Benjamin Netanyahu ជាឧទាហរណ៍មួយទៀតអំពីរបៀបដែលថ្នាក់ដឹកនាំរូបនេះបានប្រើប្រាស់នយោបាយក្នុងការបោះឆ្នោត ដើម្បីការពារទង្វើនៃការកាន់កាប់ដោយខុសច្បាប់និងបំផ្លាញដំណោះស្រាយរដ្ឋពីរចំពោះជម្លោះរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីនផងដែរ៕