មុននោះ លោក Hakan Fidan បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃទី ១ ខែមីនា នៅខាងក្រៅវេទិកាការទូត Antalya ឆ្នាំ២០២៤ នៅប្រទេសទួរគី។ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងជម្លោះនៅអ៊ុយក្រែនផងដែរ។
រដ្ឋមន្ត្រីការបរទេសទួរគីបានចាត់ទុកថា ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន ភាគីទាំងពីរបានឈានដល់ចំណុចសំខាន់ៗហើយ។ នេះជាពេលវេលាដើម្បីចាប់ផ្តើមកិច្ចសន្ទនាស្តីពីបទឈប់បាញ់មួយ ហើយបញ្ហាអធិបតេយ្យភាពនិងបទឈប់បាញ់អាចត្រូវបានពិភាក្សាដោយឡែកពីគ្នា។ អ្នកការទូតទួរគីរូបនេះបានបញ្ជាក់ថា ជម្លោះកំពុងបង្កឲ្យមានការខូចខាតយ៉ាងធំធេង ដូច្នេះត្រូវមានវិធីសមស្របដើម្បីបញ្ឈប់ជម្លោះតាមរយៈការសន្ទនា ហើយភាគីពាក់ព័ន្ធត្រូវសម្របខ្លួនទៅនឹងគំនិតនេះបន្តិចម្តងៗ៕
