![]() |
ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយសមភាគីអ៊ីរ៉ាក់ លោក Barham Saleh នៅទីក្រុងអង់ការ៉ានោះ លោក Recep Tayyip Erdogan ប្រធានាធិបតីទួរគី បានក្រើនរំលឹកថា នាបច្ចុប្បន្នមានការគំរាមកំហែងជាច្រើនដល់ប្រទេសទួរគី និងអ៊ីរ៉ាក់ពីអង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS ហើយខ្មាន់កាំភ្លើងជនជាតិឃឺដ ដែលត្រូវបានអាមេរិកគាំទ្រ និងក្រុមដែលត្រូវបានចាត់ទុកថានៅពីក្រោយការធ្វើរដ្ឋប្រហារបរាជ័យនៅទួរគីកាលពីឆ្នាំ២០១៦ កន្លងទៅ។ លោកបានអះអាងថាប្រទេសទាំងពីរសុទ្ធតែយល់ងដឹងអំពីសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។
ចំណែកឯ ប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Saleh បានអះអាងអំពីគោលបំណងចង់កសាងកិច្ចសហប្រតិបត្តិការជាក់ស្ដែង និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយទួរគី។ លោកបានសង្កត់ធ្ងន់ថា ប្រការនេះនឹងនាំមកនូវផលប្រយោជមិនត្រឹមតែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ទាំងមូលទៀតផង៕

